ខេត្តបាត់ដំបង៖ អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ រឿន អ៉ី ភេទស្រី អាយុ៣៥ ឆ្នាំមុខរបរ លក់ដូរ រស់នៅភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ពីបទ ឆបោក និងប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅភូមិសាស្រ្ដ ខេត្តបាត់ដំបង។
តាមពាក្យបណ្ដឹង ឈ្មោះ សំអាង សត្យា ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ បុគ្គលិកក្រមហ៊ុនបញ្ចាំបុរីរតនៈ និងឈ្មោះ វ៉ែន ទូច ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ដោយជនសង្ស័យបានយករថយន្ដ និងឯកសារក្លែងក្លាយ យកទៅលក់ឲ្យជនរងគ្រោះ រួចសុំជួលរថយន្ដនោះជិះវិញ ហើយយករថយន្ដនោះលក់។
បច្ចុប្បន្នជនសង្ស័យ កំពុងចាត់ការតាមនីតិវិធី៕