ខេត្តព្រះសីហនុ ៖ យោងតាមព័ត៌មានបឋមថា មានបុរស២នាក់ ភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៏បុកជាមួយរថយន្តដឹកទំនិញធុនធំ នៅផ្លូវទៅស្រុកស្ទឹងហាវ ម្តុំឆ្នេរព្រែកត្រែង កាលពីមុនថ្ងៃត្រង់ថ្ងៃទី២វិច្ឆិកា២០២២។
បើតាមសេចក្តីរាយការណ៏បឋមពីសមត្ថកិច្ចមូលដ្ឋានថា គ្រោះថ្នាក់នេះកើតឡើងពេលរថយន្តធំបត់ប្តូរទិស ចំណែកភាគីខាងម៉ូតូកំពុងបើកបរលើដងផ្លូវនោះ ហ្វ្រាំងមិនទាន់ ក៏បុករថយន្តនោះតែម្តង។
ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវពីអត្តសញ្ញាណជនរងនិងភាគីអ្នកបើកបររថយន្ត ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕