ភ្នំពេញ៖ នៅថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ម៉ោង ៨ និហ ០០ នាទីព្រឹក ពិធីបើកការដ្ឋានសាងសង់គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ របស់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក អុិត ជំនិត អភិបាលរងខណ្ឌ និងលោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌ ស្ថិតនៅភូមិព្រៃទា២ ដែលមានចំនួន០២ខ្សែ ៖
ខ្សែទី១៖ បណ្តោយ ៤២៣ម ទទឹង ៤,១៥ម
ខ្សែទី២៖ បណ្ដោយ ៣៨១ម ទទឹង ៤,១៥ម
ប្រវែងសរុបចំនួន ៨០៤ម៉ែត្រ។