រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា បន្ទាប់ពីក្រុមការងារចម្រុះរដ្ឋបាលក្រុង បានចុះទៅណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅ
បរិវេណអតីតមហោស្រព ស្ថិតនៅសង្កាត់លេខ២ នាពេលកន្លងមក។ បច្ចុប្បន្ននេះត្រូវបានម្ចាស់ផ្ទះរុះរើសំយ៉ាបទាំងនោះចេញដោយខ្លួនឯង និងបានចាប់ផ្តើមសម្អាត រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងបរិវេណទីតាំងខាងលេីនេះ។
សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវសំខាន់ៗ និងទូទាំងក្រុងព្រះសីហនុ សូមចូលរួមរៀបចំសណ្តាប់ធ្នាប់ តុបតែងលំអគេហដ្ឋាន និងទីតាំងអាជីវកម្ម-សេវាកម្មរៀងៗខ្លួន ឱ្យបានស្អាត មានរបៀបរៀបរយ និងមានសោភ័ណភាពល្អ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត នាពេលខាងមុខដ៏ឆាប់ៗនេះ៕