ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តេីមគិតកម្រៃ​

ក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា ពី​ថ្ងៃទី​ 01/11/2022​ វេលា 07:00ព្រឹក​ តទៅ។

ការបង់ប្រាក់នឹងត្រូវធ្វេីឡេីង​ តាមចម្ងាយជាក់ស្តែង។
ឧទាហរណ៍​ ចម្ងាយ​ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ​“
បង់​ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type​ “A”ខាងក្រោម៖​
1. រថយន្តប្រភេទគ្រួសារ​ 7កៅអី ចុះក្រោម​
2. រថយន្តផ្ទុកទំនិញ​ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡេីង មាន​បិទ​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត​ ជាក់ស្តែង​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖
– ផ្លាកលេខសម្គាល់​យានយន្ត​
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

សូមបងប្អូន​ #គោរពច្បាប់ចរាចរណ៍​ #បេីកបរដោយសុវត្ថិភាព​ #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!

អត្ថបទដែលជាប់ទាក់ទង
Open

Close