ភ្នំពេញ៖នៅល្ងាចថ្ងៃចន្ទ ៧កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា សមាជិកគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណ:កម្មាធិការគណបក្សខណ្ឌកំបូល បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឧបត្ថម្ភជូនដល់ក្លឹបប្រដាល់គុណខ្មែរ អេ ភូថង ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។ ទន្ទឹមនេះ ឯកឧត្តមប្រធាននឹងឧបត្ថម្ភដល់ក្លឹបប្រដាល់នេះជារៀងរាល់ខែ ដេីម្បីចូលរួមចំណែកគាំទ្រ និងលេីកស្ទួយវិស័យកីឡាប្រដាល់នៅប្រទេសកម្ពុជា។