ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ប្រាប់អោយដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង១១ និង ០០នាទី ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះបង្ក្រាបគ្រឿងញៀន ១ករណី នៅចំណុចដើមឈើចាំស្នេហ៏ ដែលស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន៖
ទី ឈ្មោះ ឡាយ ទី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី២ ឈ្មោះ ហួន ពិសី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន១ កញ្ចប់ ។
ទូរស័ព្ទដៃចំនួន៣គ្រឿង ។
ម៉ូតូចំនួន១គ្រឿង ។
ក្រោយពីឃាត់ខ្លួនរួច កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងជំនាញការិយាល័យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់១ នាំជនសង្ស័យទាំងពីរ ខាងលើ ទៅធ្វើការឆែកឆេរដល់បន្ទប់ជួលនៅចំណុចក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញមានម្សៅក្រាមសថ្លាសង្ស័យសារធាតុ ញៀនចំនួន៣កញ្ចប់ បន្ថែមទៀត ជញ្ជីងថ្លឹងចំនួន១គ្រឿង និងថង់វិចខ្ចប់មួយចំនួន ។
បច្ចុប្បន្នកម្លាំងជំនាញបានកំពុងកសាងសំណុំរឿងតាមនីតិវិធី ។