ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោក ផុន សុផាន អភិបាលរងខណ្ឌ ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះពិនិត្យទីតាំងសង្ស័យលួចលាក់ជល់មាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ផ្ទះឡ (ទីតាំងបន្ទប់ជួលស្មុគស្មាញ) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រុមការងារបានឲ្យម្ចាស់មាន់ចំនួន៤រូប មាន់សរុបចំនួន ៦ក្បាល និងបានធ្វើកិច្ចសន្យាថា និងមិនយកមាន់ជល់ទាំងអស់នេះទៅជល់នៅទីតាំងខាងលើនេះទេ ប្រសិនបើមានការជល់មាន់នៅទីនេះទាំងអស់គ្នានឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។