មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូន អង្គភាពតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ
(ខេត្តឧត្តរមានជ័យ)៖ សម្ភារៈប្រើប្រាស់រួមមាន ៖ -គោយន្តកន្ត្រៃ និងរ៉ឺម៉កចំនួន ១៤គ្រឿង -ម៉ាស៊ីនភ្លើងចំនួន០២គ្រឿង -ម៉ាសុីនបូមទឹកចំនួន០៣គ្រឿង -វិទ្យុKenwood ចំនួន២១ឈុត ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈក្រុមការងារ ប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ។
តាំងនាម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៍ថ្លៃថ្លា ជូនដល់តំបន់ប្រតិបត្ដិការសឹករងឧត្តរមានជ័យ ដេីម្បីចែកជូនដល់តាមបណ្ដាអង្គភាព ចំណុះតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ យេីងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕