លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមរំលែកទុក្ខ អ្នកនាង សឿ សុធារ៉ា ដែលបាត់បង់ម្តាយជាទីស្រលាញ់…!
ភ្នំពេញ៖ នៅថ្ងៃទី៣០ តុលា ២០២២ លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលបុណ្យសពអ្នកម្ដាយរបស់អ្នកនាង សឿ សុធារ៉ា តាមរយៈ លោកឧកញ៉ា ហេង ឡុង នូវថវិកាចំនួន២លានរៀល។
លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារអ្នកនាង សឿ សុធារ៉ា ចំពោះការបាត់បង់អ្នកម្ដាយជាទីគោរពស្រលាញ់ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឧបាសិកា ណោ សុខន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ។
ក្នុងនោះ លោកឧកញ៉ា ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយអ្នកនាង សឿ សុធារ៉ា ចំពោះការបាត់បង់អ្នកម្ដាយជាទីស្រលាញ់ និងសូមចូលបុណ្យនូវថវិកាចំនួន ២០០ដុល្លារ។