មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូន អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ
ខេត្តព្រះវិហារ៖ សម្ភារៈប្រើប្រាស់រួមមាន ៖ -គោយន្តកន្ត្រៃ និងរ៉ឺម៉កចំនួន ១០គ្រឿង -ម៉ូតូវ៉េវ ១១០cc ចំនួន ២២គ្រឿង -ស៊ីទែនទឹកចំណុះ ២០០លីត្រ ចំនួន ១៥ធុង -ស៊ីម៉ង់តិ៍ ខន ចំនួន ១៤០តោន -ម៉ាស៊ីនភ្លើង ៥kw ចំនួន ០១គ្រឿង -ផ្ទាំងសូឡាsolar ២០០w ចំនួន ៩ផ្ទាំង -ដែកស័ង្គសី ចំនួន ១០០សន្លឹក -ដែក ១២លី ចំនួន ៥០តោន -ដែក ១៤លី ចំនួន ៥០តោន -Kenwood ចំនួន ១៧ឈុត -វិទ្យុទាក់ទងដៃ Megaband BK800v ចំនួន ៩៥គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី តាមរយៈក្រុមការងារ ប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
តាំងនាម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនដល់តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ដេីម្បីចែកជូនដល់តាមបណ្ដាអង្គភាព ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យេីងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ សូមអោយមានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕