ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ ការគិតឡើងវិញពីទេសចរណ៍” ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការចូលរួមពីព្រះមង្គលសត្ថា កង ណាម៉ានី ព្រះវិន័យធរខណ្ឌ និង ព្រះមង្គលត្ថា កង ណាម៉ានី ព្រះគ្រូចៅអធិការនៅវត្តសំពៅមាស និងព្រះសង្ឍ នៃវត្តទាំង៣ លោក-លោកស្រីអភិបាលរង គណៈនាយក លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជនសសយ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុមដឹកជញ្ជូនសំរាមសរុបចំនួន ២០០នាក់ ។
នាឱកាសនោះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានផ្សព្វផ្សាយនូវខ្លឹមសារ នៃសារលិខិតចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកថ្ងៃទី២៧ កញ្ញា ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្ដេចតេជោ បានផ្ដល់អនុសាសន៍មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំដំបូង ស្ថិតក្នុងដំណាក់កាល នៃការងើបឡើងវិញនៃវិស័យ ទេសចរណ៍កម្ពុជា ឈរលើទស្សនៈ “អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” ។