ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ការបើកបរដូចក្នុងវីដេអូនេះ ជាការបើកបរដែលមិនគោរពតាមការណែនាំ សូមកុំយកគំរូតាម! បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវម្ចាស់យានយន្ត ដើម្បីធ្វើការអប់រំ និងអនុញ្ញាតតាមនីតិវិធីច្បាប់!!
ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងការធ្វើដំណើរ សូមអ្នកបើកបរគ្រប់រូបគោរពតាមសេចក្ដីណែនាំឱ្យបានម៉ឺងម៉ាត់ ដោយបើកបរតាមគន្លងដែលបានកំណត់ដូចខាងក្រោម៖
១. គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ ជាគន្លងខាងស្ដាំនៃផ្លូវល្បឿនលឿន សម្រាប់យានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ធម្មតាក្នុងល្បឿនដែលបានកំណត់។
២. គន្លងផ្លូវសម្រាប់ជែង៖ ជាគន្លងសម្រាប់យានយន្តដែលមានបំណងចង់វ៉ាជែង យានយន្តដែលបើកបរខាងមុខខ្លួន ហើយបន្ទាប់ពីការវ៉ាជែងរួច គឺតម្រូវឱ្យត្រឡប់ចូលគន្លងចរាចរណ៍ធម្មតាវិញជាដាច់ខាត។
៣. គន្លងផ្លូវសម្រាប់ឈប់បន្ទាន់៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែករណីចាំបាច់បន្ទាន់ណាមួយតែប៉ុណ្ណោះ។
“ចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ”