អភិបាលខណ្ឌចំការមន បានអញ្ជើញដោះស្រាយបញ្ហាប្រជាពលរដ្ឋចំនួន០៧ គ្រួសារ រងផលប៉ះពាល់ផ្ទះសម្បែង ដោយសារការសាងសង់ខុនដូរឈ្មោះ ព្រីនស៍ផ្លាហ្សា

ភ្នំពេញ៖  នៅព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋចំនួន០៧ គ្រួសារ រងផលប៉ះពាល់ផ្ទះសម្បែង ដោយសារការសាងសង់ខុនដូរឈ្មោះ ព្រីនស៍ផ្លាហ្សា ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌពាក់ព័ន្ធ, លោកចៅសង្កាត់ទន្លេបាសាក់, លោកប្រធានភូមិ១០, តំណាងក្រុមហ៊ុន ព្រីនស៍ ផ្លាហ្សា, ប្រជាពលរដ្ឋទាំង០៧គ្រួសារ និងមន្ត្រីពាក់ព័ន្ធ។
លទ្ធផល ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ក្រុមហ៊ុនជួយផ្ដល់ជាសំណងចំពោះការខូចខាត។ ហើយតំណាងក្រុមហ៊ុនបានទទួលសំណូមពរនេះ ដើម្បីរាយការណ៍ជូនម្ចាស់ខុនដូរកំពុងសាងសង់ ទៅពិនិត្យមើលទីតាំងជាក់ស្ដែងសិន។
អត្ថបទដែលជាប់ទាក់ទង
Open

Close