ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម ត្រូវ ព្រះមហាក្សត្យ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍!
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍ រួមជាមួយមន្ត្រីជាន់ខ្ពស់ ថ្នាក់ឧត្ដមសេនីយ៍ ចំនួន១០រូបផ្សេងទៀត។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលចុះការបរិច្ឆេទ នៅថ្ងៃទី១៩ តុលា ២០២២។
ក្នុងព្រះរាជក្រឹត្យនោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃចំនួន១១រូប។