ឃាត់ខ្លួនមេការ ២នាក់ រំដោះនារីរងគ្រោះ៨នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជន៦នាក់ ដែលពួកគេចាញ់បោកមេខ្យល់លួងលោមឱ្យបម្រើសេវាផ្លូវភេទ..!

ខេត្តកំពង់ស្ពឺ ៖ សមកិច្ចខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ថា នៅថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទី ក្រោយពីបានទទួលបណ្ដឹងបរិហារពីប្រជាពលរដ្ឋដែលរស់នៅក្បែរ អាហារដ្ឋានផ្ទះសំណាក់ យីហោម្លប់ពោធិ៍រំលេចធំ ថាមានករណីសញ្ចារកម្មនៅទីនោះ (ស្រ្ដីរកស៊ីសេវាផ្លូវភេទ)

កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង លោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង លោកស្រី មួន មល្លិកា នាយការិយាល័យ បានចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងនៅគោលដៅទីតាំងរាយការណ៍ខាងលើ ជារួមក្រោមកិច្ចការត្រួតពិនិត្យសមត្ថកិច្ចបានពិនិត្យរកឃើញថា មានភស្ដុតាងមួយចំនួនបញ្ជាក់ថាទីតាំងខាងលើពិត ជាមានការផ្ដល់ឱ្យមានការប្រព្រឹត្ដទាក់ទងនូវបទល្មើសសញ្ចារកម្ម (ទីតាំងអាហារដ្ឋាន ផ្ទះសំណាក់ ម្លប់ពោធិ៍ រំលេចធំ ស្ថិតភូមិព្រៃក្ដី សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ )។

ក្នុងប្រតិបត្តិការសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស២នាក់ ជាអ្នកគ្រប់គ្រង (មេការ) ក្នុងនោះមាន៖
ទី១ ឈ្មោះ លួន សុខខួច ភេទស្រី ៣៧ឆ្នាំ ជាមេការ ។
ទី២ ឈ្មោះ ឃឺន ផាត ភេទស្រី ៣១ឆ្នាំ ជាមេការបានសង្រ្គោះនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះជាអនីតិជន ចំនួន៦នាក់។

អ្នកទាំង១០នាក់ បាននាំយកមកធ្វើការសាកសួរបំភ្លឺនិងស្រង់ចម្លើយនៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មេការម្នាក់ឈ្មោះ លួន សុខខួច បានសារភាព ទីតាំងខាងលើ ពិតជាមានការអនុញ្ញាតអោយនារីអាចផ្ដល់សេវាផ្លូវភេទ ជូនភ្ញៀវ និងអាចយកទៅក្រៅបានទៀតផង ក្នុងករណីទៅក្រៅគឺខ្លួនបានភាគរយពីនារីៗដែលចេញទៅរួមភេទ ពិតប្រាកដមែន។

បច្ចប្បន្នជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនរងគ្រោះទៅរកកិច្ចការជួយសង្រ្គោះ និងមុខរបររីឯមេការទាំង២ បញ្ជូនទៅអយ្យការចំណាត់ការនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close