ជិះម៉ូតូឌុបគ្នា ទៅវេលុយឱ្យប្រពន្ធ អកុសល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់២នាក់ របួសធ្ងន់ម្នាក់!

ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ ស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ គ្រាដែលពួកគេជិះម៉ូតូឌុបគ្នាយកលុយដែលទើបបើកបានវេរទៅឲ្យប្រពន្ធ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ តុលា ២០២២នៅចំណុចលើស្ពានអូរឆ្វាក តាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ១០១.១០២ សិ្ថតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចប្រាប់អោយដឹងថា ជនរងគ្រោះទាំង៣នាក់

ទី១- អត់ អ៊ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពូហ្យាម ឃុំសែននោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (ស្លាប់)។

ទី២-ស្រី ជីម ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

ទី៣- ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិ ស្រុកជាមួយគ្នារ បួសធ្ងន់។ អ្នកទាំង៣ជាបុគ្គលិកបម្រើការនៅណូវ៉ារីសត ។

ប្រភពប្រាប់ថា មុខកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមកដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តម៉ាក RX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង2-B8686 បើកបរដោយ ឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិទី៨ ឃុំអូរយេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

តាមសេចក្ដីរាយការណ៍ថា ឈ្មោះនេះជាភ្នាក់ងារ នៃបណ្ដាញឧក្រិដ្ឋកម្មព្រៃឈើ ហើយអំឡុងនោះគេបានបើករថយន្តដើម្បីមើលផ្លូវ ក្រែងមាន សមត្ថកិច្ច ក្នុងគម្រោងឆ្មក់នាំឈើចេញពីស្រុកកោះ ញែកទំនងជាក្នុងស្ថានភាពស្រវឹងក៏បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែម្ដង៕

ដោយ៖ ចិន្តា

អត្ថបទដែលជាប់ទាក់ទង
Open

Close