ខេត្តកោះកុង ៖ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកស្រែអំបិល បញ្ជាក់អោយដឹងថា បានឃាត់ខ្លួន បុរសម្នាក់
ករណីរួមភេទ ជាមួយអនីតិជន មានអាយុក្រោម១៥ឆ្នាំ។
ប្រភពប្រាប់ថា នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២២ វេលាម៉ោងចន្លោះ ៥ និង០០ នាទីព្រឹក មានករណី រួមភេទ ជាមួយអនិតិជន អាយុ ១៣ ឆ្នាំរហូតបានសម្រេច កើតឡើងមួយលើកនៅចំណុចបន្ទប់ជួល ស្ថិតក្នុង ភូមិត្រពាំងឃុំស្រែអំបិល ស្រុកស្រែអំបិល។
ជនសង្ស័យ ឈ្មោះ វី សៀងអុី ភេទ ប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរ សិស្ស មានទីរស់នៅបច្ចុប្បន្នភូមិវាលត្បូង ឃុំស្រែអំបិល បានរួមភេទជាមួយឈ្មោះ ឡ ស ប ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិខ្មែរមុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតបានសម្រេចចំនួន៣ លើកកាលពីថ្ងៃមិនចាំថ្ងៃ ក្នុងខែ កញ្ញា ឆ្នាំ២០២២ មួយលើក និងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥ និង 00 នាទីព្រឹកចំនួន ២ លើកទៀត។
ខណៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួលរួចបានរួមភេទជាមួយគ្នាតែម្ដង។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលតាមបណ្តឹងអាណាព្យាបាលជនរងគ្រោះ។
បច្ចុប្បន្នផ្នែកជំនាញកំពុងធ្វើការសាកសួរយកចម្លើយ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់។