ឯកឧត្តម ហេង ឡាលីន និង លោកជំទាវ សេង សុវីរដ្ឋា ចាត់តំណាង នាំនូវថវិការជូនដល់គ្រួសារក្មួយៗ ជនរងគ្រោះជួបឧបទ្វវហេតុលិចទូកចម្លង
ខេត្តកណ្តាល៖ ឯកឧត្តម ហេង ឡាលីន និង លោកជំទាវ សេង សុវីរដ្ឋា បានចាត់តំណាង នាំនូវថវិការជូនដល់គ្រួសារក្មួយៗ ជនរងគ្រោះជួបឧបទ្វវហេតុលិចទូកចម្លង ដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ សម្រាប់គ្រួសារសពក្នុងម្នាក់ ១លានរៀល និង អ្នករស់រានមានជីវិត ក្នុងម្នាក់៥០ម៉ឺនរៀល។
ក្នុងនោះផងដែរ ឯកឧត្តម និង លោកជំទាវ បានផ្តាំផ្ញើរសួរសុខទុកក្មួយៗ ដែលនៅរស់រានមានជីវិត នឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសពរបស់ក្មួយៗសិស្សានុសិស្ស ដែលបានបាត់បង់ជីវិតផងដែរ។
សូមបញ្ជាក់ថា កាលយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សូមជម្រាបថា មានករណីលិចទូកចម្លងដឹកកូនសិស្សនេះមានជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១១នាក់ រួមមាន៖
ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់
១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)
ឈ្មោះអ្នកស្លាប់ដោយសារលិចទូក
១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៕