ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានម្តាយ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ!

ភ្នំពេញ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាល ឯក គង់ គ្រុយ សមាជិកវរអន្តរាគមន៍ ដែលម្តាយរបស់លោក មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អំណោយដែលក្រុមការងារបាននាំយកទៅ រួមមាន ត្រីខ មី ភេសជ្ជៈ ទឹកសុទ្ធ រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close