ខេត្តកណ្តាល៖ នាយប់ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ពស ២៥៦៦ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០នាទី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បន្តដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បន្តស្រាវជ្រាវរុករក ជនរងគ្រោះ ដែលនៅសល់ ម្នាក់ទៀត ដែលបាត់ខ្លួនពុំទាន់រកឃើញ។
សូមជម្រាបជូនថា ករណីលិចទូកដរ បណ្តាលឱ្យគ្រោះថ្នាក់ដល់ជនរងគ្រោះភាគច្រើនជាសិស្សសាលា ចំនួន១៣នាក់។ គិតត្រឹមពេលនេះ កម្លាំងជំនាញបានជួយសង្គ្រោះ និងរុករកឃើញអ្នកនៅមានជីវិតចំនួន ២ នាក់ អ្នកស្លាប់ចំនួន ១០ នាក់ និងបន្តស្វែងរកអ្នកបាត់ខ្លួន ចំនួន ១ នាក់ទៀត។







