ចុះពិនិត្យ និងផ្សព្វផ្សាយណែនាំដល់ ម្ចាស់អាជីវកម្មទូកដរ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ យោងតាមការចង្អុលបង្ហាញពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ចាន់ តារា អភិបាលរងស្រុក តំណាង លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សហការជាមួយលោកវរសេនីយ៍ត្រី ថេង មករា មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងលោកវរសេនីយ៍ទោ នៅ សុខន អធិការរងស្រុក ព្រមទាំងអាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យនិងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មទូកដរ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ដែលកំពុងដំណេីរការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងធ្វេីដំណេីរទៅមកជារៀងរាល់ថ្ងៃចំនួន៣ទីតាំងរួមមាន ៖

-កំពង់ចំលង ពុកឫស្សី-កោះដាច់ ស្ថិតក្នុងឃុំពុកឬស្សី
-កំពង់ចំលង ព្រែកលួង-កោះឧកញ៉ាតី ស្ថិតក្នុងឃុំព្រែកលួង -កំពង់ចំលង ស្វាយជ្រំ-ជ្រោយចង្វារ ស្ថិតក្នុងឃុំស្វាយជ្រំ

ក្នុងឱកាសនោះ លោកអភិបាលរងស្រុក ធ្វេីការណែនាំដល់ម្ចាស់អាជីវកម្មទាំង ៣ទីតាំង ដូចខាងក្រោម
⁃ ម្ចាស់អាជីវកម្មត្រូវធានានូវសុវត្ថិភាពជូនដល់អ្នកដំណេីរដោយបន្តែមបំពាក់នូវពោងការពារសុវត្ថិភាព និងអាវពោង ដេីម្បីបង្ការនូវបញ្ហាផ្សេងៗ។
⁃ មិនត្រូវបង្ខំដាក់អ្នកធ្វើដំណើរលេីសចំណុះទូកដែលស្ថានភាពទូកមិនអាចទ្រទ្រង់ទម្ងន់បាន
⁃ នៅពេលមានខ្យល់ និងភ្លៀងទឹករលកខ្លាំង ម្ចាស់ទូកដរមិនត្រូវបង្ខំដឹកអ្នកដំណេីរឆ្លងនោះឡេីយ គឺរង់ចាំនៅពេលខ្យល់ស្ងប់សិន។
⁃ ម្ចាស់អាជីវកម្មទាំង៣ទីតាំងបានយល់ព្រម និងអនុវត្តន៍តាមការណែនាំរបស់ក្រុមការងារ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close