ខេត្តកណ្តាល៖ យោងតាមព័ត៌មានបឋម ពីស្នងការខេត្តកណ្តាល បញ្ជាក់ព័ត៌មានបន្ថែម គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧ និង ៣០នាទីព្រឹក ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង)។
មកដល់ពេលនេះ បានរងឃើញសពជនរងគ្រោះចំនួន៤នាក់បន្ថែមទៀត (ស្រី០១នាក់) មានដូចខាងក្រោម៖
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
រកឃើញសរុបចំនួន១០នាក់ ស្លាប់០៦នាក់ (ស្រី០១នាក់)។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បញ្ជាក់ថា នៅសល់៥នាក់ទៀត បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។