លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារជនជាតិតាមផ្លូវ៣៦៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហសត្បិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារជនជាតិតាមផ្លូវ៣៦៩ ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

-សូមសំណូមពរបងប្អូនជាអ្នកប្រកបរបររត់ឡានឈ្នួល សូមកុំចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់បងប្អូនអ្នកថ្មើរជើង និងការធ្វើចរាចរណ៍

-សូមសំណូមពរបងប្អូនជាអ្នកប្រកបអាជីវកម្ម កុំដាក់តាំងទំនិញ និងសម្ភារលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍

-សូមសំណូមពរបងប្អូនដែលបានសាងសង់រោង តូប សំណង់ផ្សេងៗលើចិញ្ចើមផ្លូវ ត្រូវរុះរើចេញវិញដោយខ្លួនឯង ដើម្បីទុកជាផ្លូវសម្រាប់អ្នកថ្មើរជើង

សូមមេត្តាកុំអន្តរាគមន៍ ចំពោះការរំលោភបំពានសំណូមពរខាងលើ ដើម្បីលុបបំបាត់នូវភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង
Open

Close