ខេត្តកំពង់ចាម៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង៣០នាទី ដោយបានទទួលបញ្ជាពីលោករសេនីយ៍ឯក ឯម វឌ្ឍនា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះល្បាត និងឃ្លាំមើលក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់។
រហូតដល់វេលាម៉ោង ១៧និង១៥នាទី ថ្ងៃ.ខែដដែល នៅចំណុចភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ បានប្រទះឃើញមុខសញ្ញាម្នាក់កំពុងកត់កន្ទុយលេខ (កត់ឆ្នោតវៀតណាម) ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងខ្ញុំបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលមានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ នាំទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់។