ក្រោយដាក់អោយធ្វើដំណើរសាក ល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ! នាចុងសប្ដាហ៍នេះខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍សរុប ប្រមាណ ១១០,០០០នាក់
ខេត្តព្រះសីហនុ៖កំណើនភ្ញៀវទេសណ៍ចរជាតិ និងអន្តរជាតិបានមកលេងកំសាន្តនៅខេត្តព្រះសីហនុ នាចុងសប្តាហ៍ថ្ងៃទី ៨-៩ ខែតុលាឆ្នាំ ២០២២ នេះ មានចំនួនច្រើនគួរអោយកត់សម្គាល់ ពោលគឺប្រមាណ១១០,០០០នាក់។
បើយោងតាម លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដឹងថាក្រោយផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ បានបើកឲ្យដំណើរការសាកល្បង រយៈពេល១ខែ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ ប្រាក់ ដែលនាំអោយភ្ញៀវទេសចរណ៍មកលេងក្នុងថ្ងៃចុងសប្តាហ៍កាន់តែច្រើន។
ភ្ញៀវទេសចរដែលអញ្ជើញមកពីតាមបណ្តារាជធានី-ខេត្តនានា ដើម្បីមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថាក្រោយពីរាជរដ្ឋាភិបាល បានបើកបឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺមានភាពងាយ ស្រួលហើយប្រើរយៈពេលខ្លី។
ភ្ញៀវទេសចរណ៍បានកោតសរសើរចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាល ខេត្ត ដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍ទាំងហេដ្ឋារចនា សម្ព័ន្ធ ទាំងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អ ប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ ។
ទន្ទឹមនឹងនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវសូមឱ្យបងប្អូនអាជីវករ ព្រមទាំងផ្ទះសំណាក់ សណ្ឋាគារទាំងអស់ កុំលក់ដូរឡើងថ្លៃ ឬអាចនិយាយថាកោរភ្ញៀវ និងគួរតែយកចិត្តទុកដាក់ ជាពិសេសអាកប្បកិរិយា ការផ្ដល់ជូននូវសេវាកម្មល្អ អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ដ ក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើង ដែលជាកត្តាជួយឱ្យបងប្អូនទទួលបាននូវមុខរបរ និងចំណូលកាន់តែច្រើនឡើងថែម ទៀត។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរអំពី អំណោយផលយ៉ាងប្រសើរ ពីផ្លូវល្បឿនលឿន ដែលជាទិសដៅចរាចរណ៍ដ៏សំខាន់ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូន ភ្ញៀវទេសចរណ៍ មកកាន់ខេត្តព្រះសីហនុ គឺនៅឡើយតែ បងប្អូនជាអ្នកលក់ដូរ អាជីវករ ត្រូវចូល រួមតាមរក្សាការរក្សាតម្លៃ អនាម័យ និងសេវាកម្មល្អ ជូនដល់ភ្ញៀវមកលេងកំសាន្ដ ។