ពិតព្រហើនមែន! ថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ ខេមបូឌា ខូអខូអិលធីឌី ហ៊ានជួលកម្មករពីកន្លែងផ្សេងមកធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យដោយគ្មានការគោរពច្បាប់សោះឡើយ

កណ្តាល៖ ហេតុអ្វីថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលហ៊ានម្ល៉េះ ហ៊ានជួលកម្មករពីកន្លែងផ្សេងឲ្យមកធ្វើបាតុកម្មតវ៉ាយ៉ាងអាណាធិបតេយ្យដោយគ្មានការគោរពរដ្ឋអំណាចមូលដ្ឋានស្រុកកណ្ដាលស្ទឹងឬច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី?

នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីនិងកូនកនបាននាំគ្នាប្រមាណជាជាង៣០នាក់មកធ្វើបាតុកម្មតវ៉ាយ៉ាងអាណាធិបតេយ្យនៅមុខរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំបារគូនិងស្រុកកណ្ដាលឡើយ។

បើតាមលោក ផូ សឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំបារគូបានឲ្យភ្នាក់ងារព័ត៌មានយើង ដឹងនៅរសៀលថ្ងៃនេះថា កម្មករដែលមកធ្វើបាតុកម្មនៅមុខរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីរបស់ថៅកែជនជាតិចិននោះ ភាគច្រើនគឺមិនមែនជាកម្មករដែលបម្រើការងារនៅក្នុងរោងចក្រខាងលើទេគឺពួកគាត់ត្រូវបានថៅកែរោងចក្រយកមកពីកន្លែងផ្សេង។

បើតាមលោក ផុស សុភាព ជំទប់ទី២ ឃុំបារគូបាឲ្យដឹងដែរថា ពេលលោកមកដល់ឃើញថៅកែរោងចក្រនិងកម្មករប្រមាណជា៣០នាក់ធ្វើបាតុកម្មតវ៉ា ហើយថៅកែរោងចក្រខាងលើបានហៅអ្នកសារព័ត៌មានប្រមាណជា១០នាក់មកធ្វើការឡាយផ្ទាល់ ប៉ុន្តែក្រោយពីបងប្អូនអ្នកសារព័ត៌មានសួរថាតើឲ្យពួកគាត់ផ្សាយផ្ទាល់រឿងអ្វី ហើយទាំងអស់គ្នាធ្វើបាតុកម្មក្នុងគោលបំណងអ្វី ហេតុអ្វីបានគេបិទរោងចក្រ ហើយខាងរោងចក្របានដោះស្រាយផលប៉ះពាល់ឬបញ្ហាទំនាស់ជាមួយប្រជាពលរដ្ឋរួចរាល់ហើយឬនៅ? លោកបន្តថា គ្រាន់តែលឺសំនួរបងប្អូនអ្នកសារព័ត៌មាន ភ្លាមនោះថៅកែរោងចក្រនិងបក្សពួកហាក់មិនឆ្លើយតបហើយក៏រំសាយវិញទៅ។ លោកបន្ថែមទៀតថា ក្រុមកម្មករដែលមកធ្វើបាតុកម្មនៅថ្ងៃនេះ លោកមិនដែលស្គាល់ មិនដែលឃើញ ហើយសង្ស័យថា យកពីកន្លែងផ្សេងមកធ្វើបាតុកម្មតវ៉ា។

បើតាមលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹងបានប្រាប់ឲ្យ The Mirror News ដឹងតាមបណ្ដាញសង្គម Telegram ថា ថៅកែរោងចក្រខាងលើ គាត់ធ្វើដោយខ្លួនគាត់ទេ គឺអត់មានសុំស្រុកទេ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ រដ្ឋបាលស្រុកកណ្តាលស្ទឹងបានបេីក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ពាក់ព័ន្ធនិងផលប៉ះពាល់រវាងរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីនិងប្រជាពលរដ្ឋរងគ្រោះ ក្រោមអធិបតីភាពលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង និង លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំទ្រពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាល។

បើយោងតាមការលើកឡើងរបស់លោក សំ ចាន់ធី មេភូមិត្បូងក្ដីបនឲ្យដឹងថា កន្លងមករោងចក្របានបង្ហូរទឹកស្អុយចូលអូរ ប្រឡាយខាងមុខវត្តព្រៃរូង បង្កឲ្យទឹកឡើងខ្មៅ ប៉ះពាល់ដល់ប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋបានធ្វើពាក្យបណ្តឹងប្ដឹងមកស្រុក។ លោកបន្តថា ពីមុនប្រជាពលរដ្ឋបានយកទឹកក្នុងអូរមុខវត្តព្រៃរូងសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ក្រោយមកដោយសារឃើញទឹកខ្មៅពេក 

បើតាមការលើកឡើងរបស់លោក ហែម ប៊ុន គណៈកម្មការវត្តព្រៃរោង បានឲ្យដឹងថា ទឹកដែលរោងចក្របង្ហូរចេញមកចូលដីប្រជាពលរដ្ឋនិងអូរប្រឡាយគឺជាទឹកកខ្វក់ មានពណ៌ខ្មៅ មិនអាចប្រើប្រាស់បានទេ និងបានសំនូមពរឲ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយផលប៉ះពាល់កុំបង្អែបង្អង់យូរពេកព្រោះយូរហើយ។

បើយោងលោក គង់ ឡុង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថា គឺដាច់ខាតមិនឲ្យខាងរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី ពន្យារពេលដោះស្រាយទេ ត្រូវតែយកសំរាមផ្លាស្ទីកចេញពីដីរបស់គាត់ឲ្យអស់, យកទឹកស្អុយ និងភក់ដែលមានសារធាតុពុលទាំងអស់ចេញពីរបស់គាត់ រួមទាំងដីប្រជាជន។ លោក គង់ ឡុង តម្រូវឱ្យថៅកែរោងត្រូវតែសង់សំណងចំពោះផលប៉ះពាល់ដីកន្លងមក ដីធ្វើស្រែចំការមិនបាន សងថ្លៃដើមឈើដែលបានងាប់ដែលមានរយះពេលប្រមាណជា៧ឆ្នាំមកនេះ។ 

ក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានធ្វើការសំនូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យថៅកែរោងចក្រខាងលើនេះ ចេញថ្លៃសងលើផលប៉ះពាល់ទាំងស្រុងដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ទាំងអស់ និងសូមឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងគួរមានវិធានការយ៉ាងតឹងរ៉ឹងម៉ឹងម៉ាត់បំផុត ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យខាងថៅកែរោងខាងលើលួចដំណើរធ្វើអាជីវកម្មឡើយ គឺត្រូវរងចាំការដោះស្រាយឲ្យបានចប់សព្វគ្រប់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ជាមុនសិន។

 

គួរបញ្ជាក់ផងដែរថា មន្ទីរបរិស្ថានខេត្តកណ្តាលនៅតែជម្រុញឲ្យប្រធានរោងចក្រខាងលើត្រូវគោរពនិងអនុវត្តន៍ឲ្យខាងតែបាននីវវិធានការ៧ចំណុចដូចខាងក្រោមជាមុនសិន ទើបមន្ទីរបិរស្ថានសហការជាមួយអាជ្ញាធរអាចពិនិត្យលទ្ធភាព ថាតើអាចដំណើរការឡើងវិញបាន៖

*ទី១-ត្រូវសម្របសម្រួល និងដោះស្រាយឱ្យបានសមស្របជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការបង្ហូសំណល់រាវមានពណ៌ និងក្លិនស្អុយ របស់រោងចក្រ។

*ទី២-ត្រូវប្រមូលសំណល់ប្លាស្ទិកដែលរោងចក្របានយកទៅចាក់ចោលនៅលើដីកម្មសិទ្ធឯកជន របស់ប្រជាពលរដ្ឋ ចេញឱ្យអស់ និងរៀបចំរោងទុកដាក់សំណល់រឹង(សំរាម) ឱ្យបានត្រឹមត្រូវ ឱ្យបានរួចរាល់នៅមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។

*ទី៣-ត្រូវរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវស្របតាមលក្ខណៈបច្ចេកទេសឱ្យបាន រួចរាល់នៅមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ជាកំហិត ។

*ទី៤-ក្នុងរយៈពេលនៃការសាងសងអាងប្រព្រឹត្តកម្មសំណល់រាវ ត្រូវបញ្ឈប់ជាបណ្តោះអាសន្ននូវការបង្ហូសំណល់រាវពីចង្វាក់ផលិតកម្ម បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការ បំពុលប្រភពទឹកសាធារណៈ ដោយត្រូវរៀបចំស្រះ ស្តុកសំណល់រាវពីផលិតកម្ម ឬផ្តល់ សំណល់រាវទៅឱ្យក្រុមហ៊ុនផ្សេងទៀត ដោយមានការឯកភាពពីមន្ទីរបរិស្ថានខេត្តកណ្តាល ដើម្បីធ្វើការសម្អាតសំណល់រាវរបស់ខ្លួន ។

*ទី៥-ត្រូវស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ និងសំណល់រឹងឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ជាកំហិត។

*ទី៦-ពិន័យអន្តរការណ៍ ១០ ០០០ ០០០(ដប់លាន)រៀល ករណីបង្ហូរសំណល់រាវដែលមាន ពណ៌ និងក្លិនស្អុយបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការបំពុលប្រភពទឹកសាធារណៈ និងទឹកប្រឡាយស្រោចស្រព។ ម្ចាស់រោងចក្រត្រូវមកបង់ប្រាក់ពិន័យ នៅមន្ទីរបរិស្ថានខេត្ត កណ្ដាល ឱ្យបានមុនថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ ។

*ទី៧-ករណីរោងចក្រពុំអនុវត្តតាមចំណុចវិធានការខាងលើ មន្ទីរបរិស្ថានខេត្តកណ្តាលនឹងចាត់វិធានការបន្តតាមនីតិវិធីជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធាន ជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។

អត្ថបទដែលជាប់ទាក់ទង
Open

Close