ខេត្តតាកែវ៖ ជនសង្ស័យចំនួន០៤នាក់ ០២នាក់ជាមេក្លោងជួញដូរ នឹង០២នាក់ទៀត ជាអ្នកសេពគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀន មួយចំនួនធំ។ការចុះបង្រ្កាបនេះដែរ បានធ្វើឡើងកាលពី វេលាម៉ោង ១៣:៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធី លោក សុឹម ជុំសុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែង ចំណុច ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។ជា លទ្ធផល: ឃាត់ខ្លួនជនសង្ស័័យបានចំនួន០៤នាក់ ( ប្រុស ០៣ ស្រី០១នាក់)
១ – ឈ្មោះ គឹមលីហួរ ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ (មិនពិតប្រាកដ) ជាអ្នកជួញដូរគ្រឿងញៀននិងរក្សាទុក ប្រើប្រាស់
២- ឈ្មោះ រិន ស្រីល័យ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបបលក់គ្រឿងក្រអូប ( ត្រូវជាប្រពន្ធ ) អ្នកទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។
៣ – ឈ្មោះ អុិត សំអាត ភេទប្រុសអាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបបមិនពិតប្រាកដ ( ប្រើប្រាស់) រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ តាកែវ ។
៣-ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ខេត្តតាកែវ។ ដករហូតវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម
( ថ្លឹងទាំងសំបកថង់ ) ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបកថង់ ) ។ប្រាក់ដូល្លាចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិច ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំមុឺនរៀល )។ ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន ) ទូរសព្ទ័ចំនួន០៣គ្រឿង
(ម៉ាកViVO,iPhne,iphone11ProMaX)
– ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ ស ខៀវ ស្លាកលេខតាកែវ 1Y2809
សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្តជំនាញកំពង់សាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ចាត់ការតាមនិតិវិធី ច្បាប់។ បង ៖ ខន