កំពង់ធំ ៖តាមរបាយការណ៍ពីលោក លៀង កែវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបញ្ជាក់ថា: នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីក្មេងជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ពេលចេញពីរៀនវិញនៅវេលាម៉ោង១០:៣០ នាទី បាននាំគ្នាទៅលេងទឹកតាមផ្លូវដែលហូរដាច់ជាមួយមិត្តភក្កិចំនួន០៤នាក់ បណ្តាលអោយលងទឹកស្លាប់ម្នាក់
ដោយត្រូវបានទឹកហូរគួច មិនអាចជួយសង្គ្រោះជីវិតបាននោះឡើយ។ចំណែកឯសិស្ស០៣នាក់ទៀតបានបងប្អូនប្រជាពលរដ្ឋជួយសង្រ្គោះបានទាន់ពេលវេលា ។
របាយការណ៏បានបញ្ជាក់ទៀតថា. ក្មេងលង់ទឹកស្លាប់នោះមានឈ្មោះ ចក់ កញ្ញា ភេទស្រី អយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ទីតាំងកើតហេតុសិស្សសាលាបានមកលេងទឹកតាមផ្លូវទឹកជំនន់ហូរដាច់(តំបន់កោះតាហែម) នៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយការពិនិត្យសពរបស់សមត្ថកិច្ចរួចមក សង្កេតឃើញថាសពក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកនាយប៉ុស្តិសំណូមណូមពរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗព្រោះទឹកស្ទឹងសែនកំពុងតែឡើង ដើម្បីការពារដល់អាយុជីវិតផងដែរ។