នគរបាលខណ្ឌសែនសុខ ចេញលិខិតអញ្ជើញ លោក អ៊ុំ សម ឲ្យចូលបំភ្លឺរឿង ជំពាក់លុយបេតុងជាង ១ម៉ឺនដុល្លារ តាមបណ្ដឹង លោក ង៉ែត ចំរេីន
ភ្នំពេញ៖ យោងតាមលិខិត អញ្ជើញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ លេខ047/22 ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញលិខិតអញ្ជើញ ឈ្មោះ អ៊ុំ សម ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរមន្ត្រីសាធារណៈការ ដែរមានទីលំនៅផ្ទះលេខ ៨២១ ក្រុមទី២១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដេីម្បីចូលបំភ្លឺ តាមពាក្យបណ្ដឹងរបស់លោក ង៉ែត
ចំរេីន រឿងជំពាក់ពាក់ព័ន្ធថ្លៃបេតុង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ១៤ និង០០ នាទីរសៀល។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោក ង៉ែត ចំរេី ន ដែល មាន តួនាទី ជានាយក រដ្ឋ បាល នៃ ក្រុមហ៊ុន បេតុង លាយ ស្រេច ដែរ មាន ទីតាំង ស្ថិតនៅ ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ បាន ថ្លែង ប្រាប់ អង្គភាព សារព័ត៌មាន យេីង ឲ្យដឹងថា លោក អ៊ុំ សម ជា មន្ដ្រី សារធារណ ការ និង ដឹក ជញ្ជូន ខេត្ត ព្រះសីហនុ ហើយ ជា ដៃគូ រក ស៊ី ជាមួយ ក្រុមហ៊ុន លោក ដោយកន្លងមកលោក បានហៅបេតុង លាយ ស្រេច របស់ ក្រុមហ៊ុន លោកដេីម្បីយកមក ផ្គត់ផ្គង់ ក្នុង ការដ្ឋាន សាងសង់ ស្ពាន របស់លោក អ៊ុំ សម បន្ទាប់ពីហៅបេតុងចាក់រួចហេីយ ដោយមិនព្រមទូទាត់ សាច់ប្រាក់ ឲ្យក្រុមហ៊ុន លោកទាល់តែសោះ លោក អ៊ុំ សម សន្យាថា សងតែផ្ទុយ ទៅវិញ ដល់ ថ្ងៃ កំណត់ លោក តែងតែ គេចវេស រកលេស ដោះ សារ ឥត ឈប់ឈរ ដោយ បាន ត្រឹម សន្យា ខ្យល់ ។
សូម បញ្ជាក់ ថាទឹក ប្រាក់ ដែរ លោក អ៊ុំ សម ជំពាក់ ក្រុមហ៊ុន លោក ង៉ែត ចំរេីន មានទឹកប្រាក់ សរុប ចំនួន ១២,៦២៥ ដុល្លារ សហរដ្ឋអាមេរិក ។