អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ មកប្រគល់ជូនក្រុមគ្រួសារសពអនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល ក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម រិន វីរៈ ប្រធានផ្នែកចាត់តាំង ព្រមទាំងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មកប្រគល់ជូនក្រុមគ្រួសារសពអនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល ក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានពលីកម្មជីវិតក្នុងហេតុការណ៍ជួយសង្រ្គោះជីវិតក្មេងប្រុសពីររូបឱ្យរួចផុតពីគ្រោះថ្នាក់។

ថវិកាប្រគល់ជូនគ្រួសារសពទាំងពីរ សរុបចំនួន ១៥,៦៥៥ ដុល្លារអាមេរិក និង ១២លានរៀល ដោយក្នុងមួយគ្រួសារទទួលបាន ៧,៨២៧.៥ ដុល្លារអាមេរិក និង ៦លានរៀល ។ ក្នុងពិធីនោះដែរ ក៏មានការចូល រួមពីមេបញ្ជាការអង្គភាព ក្រុមការងារយុវជនផ្នែកក្រសួង-ស្ថាប័ន ផ្នែកចាត់តាំង ក្រុមការងារយុវជនខេត្ត យុវជនស្រុក និងយុវជនឃុំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close