កម្ពស់ទឹកស្ទឹងពោធិ៍សាត់ក្នុងក្រុងកើនឡើងខ្លាំង៥.៣២ម៉ែត្រនៅព្រឹកនេះ

ពោធិ៍សាត់៖​ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់បានហក់ឡើងជាបន្តបន្ទាប់កើនឡើងដល់៥.៣២ម៉ែត្រហើយនៅព្រឹកថ្ងៃទី ៧ខែតុលាឆ្នាំ ២០២២ នេះដែលកម្រិតប្រកាសអាសន្នត្រឹមតែ ៥ម៉ែត្រតែប៉ុណ្ណោះ។

លោកកែវវ័យប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧​ ខែតុលាឆ្នាំ២០២២​នេះកម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់កើនឡើងដល់លើសកម្រិតប្រកាសអាសន្ន៥.៣២ម៉ែត្រហើយខណៈដែលកម្រិតទឹកដែលត្រូវប្រកាសអាសន្នត្រឹមតែ ៥ម៉ែត្រតែប៉ុណ្ណោះ។

ខណៈដែលទឹកស្ទឹងពោធិ៍សាត់កំពុងកើនឡើងបែបនេះអាជ្ញាធរខេត្តមន្ត្រីជំនាញពាក់ព័ន្ធនៅតែបន្តអំពាវនាវដោយទទូច​ ហើយឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលរស់នៅតាមដងស្ទឹងមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើង។

ចំណែកអាជ្ញាធរកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក៏បាននិងកំពុងត្រៀមខ្លួនដើម្បីជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close