ព័ត៌មាន មួយផ្សាយថា «បើកឡើងវិញហើយ សង្វៀនជល់មាន់ដ៏ធំ ដែលជ្រកក្រោមស្លាក Casino VIMARN 168…» ស្នងការបំភ្លឺថា…!
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ បានចុះផ្សាយថា «បើកឡើងវិញហើយ សង្វៀនជល់មាន់ដ៏ធំ ដែលជ្រកក្រោមស្លាក Casino VIMARN 168…»។
ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា ចំពោះទីតាំង កាស៊ីណូ (កាស៊ីណូ វីម៉ាណ 168) ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត គឺជារបស់ក្រុមហ៊ុន ដីវីម៉ាណ ហូថែលរីហ្សត (កាស៊ីណូ វីម៉ាណ 168) ដែលបានមានលិខិតអនុញ្ញាតលេខ ១៦៤៩ សជណ ចុះថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី និងមានអាជ្ញាបណ្ណ លេខ ២២៥២/២២ អគលក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕