តុលាការ កាត់ទោស មេក្លោងគ្រឿងញៀន ប៉ុល ចិត្រា ក្រោយ ACU ចាប់ខ្លួន រឿងសូកប៉ាន់ មន្ត្រីមន្ទីរគ្រឿងញៀន

ភ្នំពេញ៖ លោក ឃួន សូណា ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានបើកការជំនុំជម្រះលើសំណុំរឿងដែលអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) ចាប់ខ្លួនជនជាប់ចោទចំនួន២រូប មានឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ប៉ុល រ៉ានី ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាបងស្រីបង្កើត។

ជនជាប់ចោទដែលត្រូវជាប្អូនប្រុស ត្រូវអង្គភាពប្រឆាំងអំពើរពុរលួយចាប់ខ្លួនពីបទ ផ្តើមគំនិតក្នងអំពើរសូកប៉ាន់ដោយយិងលើបញត្តិច្បាប់មាត្រា ២៨ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ ច្បាប់ស្តីពីប្រឆាំងអំពើរពុករលួយ។

ចំណែកឈ្មោះ ប៉ុល រ៉ានី អាយុ៤៩ឆ្នាំ ដែលត្រូវជាបងស្រី ត្រូវចាប់ខ្លួនដោយACU ពីបទ សូកប៉ាន់ តាមបញ្ញត្តិមាត្រា ២៨,២៩,៣០ នៃក្រមព្រហ្មទណ្ឌ មាត្រា៦០៥ និងមាត្រា ៣២ ច្បាប់ស្តីប្រឆាំងអំពើរពុករលួយ ។

នៅក្នុងសវនាការ ស្ត្រីជាប់ចោទជាបង បានសារភាពថា គាត់ពិតជាបានយកលុយសរុបចំនួន១០ម៉ុនដុល្លាទៅប្រគល់ឱ្យដល់ដៃមន្ត្រីនគបាលនៃមន្ទីរគ្រឿងញៀនប្រាកដមែន គឺនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

នៅចំពោះមុខអង្គសវនាការ ដែលមានលោក វង្ស សាវ៉ាត ជាតំណាង អយ្យការ មានមេធាវី២នាក់របស់ជនជាប់ចោទ ស្ត្រឺជាបងបានអះអាងថា លុយ១០ម៉ឺនដុល្លានោះ គាត់បានប្រគល់ទៅឱ្យមន្ត្រីនគបាលមន្ទីរគ្រឿងញៀនមានឈ្មោះ ជា ចំរ៉ុង គឺប្រគល់នៅក្នងបន្ទប់មានគ្នា៤ទៅ៥នាក់។លុយនោះមានប្រាក់ដុល្លា (៩៦០០០ដុល្លា) និងប្រាក់រៀលចំនួន(១៦លារៀល)។ ឆ្លើយនិងសំណួរតុលាការ ជនជាប់ចោទប្រាប់ ថា លុយនោះគឺជាថ្នូរឱ្យដោះលែងប្អូនប្រុសខ្លួនមករិញ។

ចំណែកជនជាប់ចោទ ប៉ុល ចិត្រា បានឆ្លើយចំពោះមុខអង្គសវនាការដែរថា ខ្លូនធ្លាប៉ជាប់គុក៥ឆ្នាំករណីជួញដូរគ្រឿងញៀនម្តងរួចមកហើយ ហើយពេលនេះត្រូវចាប់ខ្លួនម្តងទៀតពាក់ពន្ធ័គ្រឿងញៀនដដែល។ ហើយលុយចំនូន (១០ម៉ឺនដុល្លា) ដែលខ្លួនសុំទូរសព្ទ័ប៉ូលីសហៅឱ្យបងស្រីយកមកឱ្យប៉ូលីស គឺដើម្បីបានរួចខ្លួនប៉ុណ្ណុះ ពេលចេញមកវិញខ្លួនរកសងបងស្រីវិញ។

បន្ទាប់ពីសវនាការបានដំណើរការអស់ពេញមួយព្រឹក ចៅក្រមប្រធានក្រុមប្រឹក្សារជំនុះជម្រះ បានលើកយកសំណុំរឿងសូកប៉ាន់នេះ ទៅប្រកាសសាលក្រមនៅថ្ងៃទឺ១១ ខែតុលា ឆ្នាំ២០២២ ។

សូមរំលឹកថា មានជនសង្ស័យចំនួន០៦នាក់ ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញចេញដីរសម្រេចឃុំខ្លួន បណ្ដោះអាសន្ន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធនឹង ជួញដូរគ្រឿងញៀន និង កាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្តត្រង់ចំណុច៤គោលដៅ ផ្សេងគ្នា។ ក្នុងនោះមានជនសង្ស័យម្នាក់ ឈ្មោះ ប៉ុល ចិត្រា ត្រូវអង្គភាពACU មានបទល្មើសប្រព្រិត្តអំពើរ(សូកប៉ាន់) ហើយក្នុងនោះ ឈ្មោះ ប៉ុល ចិត្រា ត្រូវ ACU រកឃើញថា មានបទល្មើសប្រព្រិត្តអំពលរ (សូកប៉ាន់)។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការបានឲ្យដឹងថា៖ បុរស៦នាក់ខាងលើមាន ទី១- ឈ្មោះ ម៉ុង បូរិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ ។ ២-ឈ្មោះ អ៊ុ ក ម៉ាលីបុត្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ។ ៣-ឈ្មោះ ស៊ឹម វិចិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ។ ៤-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ ឆ្នាំ ។៥-ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ ៣៣ ឆ្នាំ ។ ៦- ឈ្មោះ អៀង វុទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ។

ពួកគេត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ “រក្សាទុកនិងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុច៤គោលដៅ ផ្សេងគ្នា។

គោលដៅទី១ ៖ នៅចំណុច តាមបណ្តោយផ្លូវលំជិតស្ពាន ៧មករាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសបានគ្រឿងញៀន៧កញ្ចប់។

គោលដៅទី២ ៖ នៅចំណុច ភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១ម្នាក់ និង រឹបអូសបានគ្រឿងញៀន ១កញ្ចប់។

គោលដៅទី៣ ៖ នៅចំណុចមុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១ នាក់ និង រឹបអូសគ្រឿងញៀន ២ កញ្ចប់ និង រថយន្ត ១ គ្រឿង ។

គោលដៅទី៤ ៖ នៅចំណុចក្បែរស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ ខ្លួនជនសង្ស័យ ២ នាក់ ដកហូតថ្នាំញៀន ៣ កញ្ចប់ និងរថយន្ត ១ គ្រឿង ។

សមត្ថកិច្ចរឹបអូសបានវត្ថុតាងមាន៖ គ្រឿងញៀន ប្រភេទ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ សុទ្ធ ១៥១.៥១ ក្រាម។ អាវុធ ខ្លី ២ ដើម ( ប្រភេទរូឡូ និង CZ75)។ រថយន្ត ២ គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close