លោក ជឿន តុលា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនម្ដងហើយ នៅឡើយហ៊ានចេញសែកស្អុយឲ្យម្ចាស់បំណុលទៀត ?
ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចខណ្ឌសែនសុខបានឃាត់លោកជឿន តុលា ដែរជាម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ តាមការបញ្ជាររបស់លោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ង៉ែត ចំរើន នាយរដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច។
សូមរំលឹកថា កាលពីថ្ងៃ១ ខែសីហា ឆ្នាំ២០២២ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បានចេញលិខិតអញ្ជើញ លោកជឿន តុលា ដែរជាម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ រឿងជំពាក់លុយថ្លៃបេតុងជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ម្ដងរួចទៅហើយ រួចក៏ត្រូវសមត្ថកិច្ចឃាត់ភ្លាមៗផងដែរ ដោយមានការសម្របសម្រួលគ្នានៅថ្ងៃឃាត់ខ្លួននោះដែរលោក ជឿន តុលា បានសង់លុយម្ចាស់បំណុលជាទឹកប្រាក់មួយចំនួន និងបានបន្ដចេញសែកជូនម្ចាស់បំណុលជាបន្ដទៀតដើម្បីកុំឲ្យជាប់ឃុំ។
បើយោងតាម កិច្ចព្រមព្រៀងកម្ពល់មូលប្បទាបត្រធានាប្រាក់ធ្វើនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ របស់លោក សេង សាន្ដ ដែរស្ម័គ្រចិត្ត ចេញធានាឲ្យ លោក ជឿន តុលា ដោយមានទឹកប្រាក់ចំនួន ៨០០០ ដុល្លារ ដែរអាចដកប្រាក់បាននៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីទូទាត់ថ្លៃបេតុងក្រុមហ៊ុន របស់លោក ង៉ែត ចំរើន។
លុះមកដល់ថ្ងៃកំណត់ លោក លោក ង៉ែត ចំរើន នាយរដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច បានយកសែកនោះទៅបើកប្រាក់បែជាគ្មានប្រាក់ សូម្បីមួយសេន។ លោក លោក ង៉ែត ចំរើន បានស្នើរឲ្យអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយ ដើម្បីជូនដំណឹងឲ្យលោក សេង
សាន្ដ ដែរស្ម័គ្រចិត្ត ចេញធានាឲ្យ លោក ជឿន តុលា និង លោកជឿន តុលា ដែរជាម្ចាស់ក្រុមហ៊ុនជឿន តុលា អចលនទ្រព្យផ្ទាល់ ឲ្យចូលខ្លួនមកដោះស្រាយរឿងបំណុលនេះឲ្យបានមុនថ្ងៃទី១០ ខែតុលា នេះជាកំហិត។
សូមបញ្ជាក់ចំពោះសែកស្អុយដែរលោក សេង សាន្ដ ស្ម័គ្រចិត្ត ចេញធានាឲ្យ លោក ជឿន តុលា ដោយមានទឹកប្រាក់ចំនួន ៨០០០ ដុល្លារ ដើម្បីទូទាត់ថ្លៃជំពាក់ថ្លៃបេតុងក្រុមហ៊ុន របស់លោក ង៉ែត ចំរើន។