កិច្ចប្រជុំស្តីពីពង្រឹងការដោះស្រាយវិវាទ និងការងារដីធ្លី ស្រុកខ្សាច់កណ្តាល ឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការងារដីធ្លី និងការដោះស្រាយវិវាទ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ដោយមានការចូលរួម នាយករងរដ្ឋបាលស្រុក,លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានផ្តោតសំខាន់លើការងារស្តីពីបញ្ហាប្រឈម នៃការអនុវត្តការងាររបស់ក្រុមការងារដីធ្លី ក្នុងស្រុកខ្សាច់កណ្តាល ដូចជា៖
-ក្រុមវាស់វែងដីធ្លីមិនទាន់ចុះបញ្ជី (មាន២ក្រុម)
-ក្រុមការងារចេញប្លង់ (មាន២ក្រុម បែងចែកឃុំ)
-ក្រុមការងារចុះវាល នៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធ (មានចំនួន៧ក្រុមតូច)
-ក្រុមការងារដោះស្រាយទំនាស់

ក្នុងនោះ លោកអភិបាលស្រុក បានណែនាំ និងសូមឲ្យក្រុមការងារដីធ្លីទាំងអស់ ចុះពិនិត្យវាស់វែងពិនិត្យឲ្យបានត្រឹមត្រូវជាមុនសិន និងបន្តធ្វើការដោះស្រាយទំនាស់ដែលនៅសេសសល់បន្តទៀត។ ចំណែកក្រុមការងារផ្សេងៗ សូមអោយអនុវត្តការងាររបស់ខ្លួនឲ្យបានឆាប់រហ័សត្រឹមត្រូវ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close