ឯកឧត្តម សុខ លូ ៖ ផ្លូវមួយចំនួន ខេត្តចង់ធ្វើថ្មី ក៏មិនអាចធ្វើកើតដែរ ដោយយើងទាក់នឹងគម្រោង ADB ធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់..!

ខេត្តបាត់ដំបង៖ នាយប់ថ្ងៃទី២ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ក្នុងផេកផ្លូវការ ដែលមានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ផ្លូវក្នុងក្រុងបាត់ដំបង មានចំនួន៧៦ខ្សែ (ទាំងវែង ទាំងខ្លី) ហើយ ភាគច្រើន ជាផ្លូវដែលបានសាងសង់យូរហើយ។ ពេលនេះផ្លូវមួយចំនួនធំមានការខូចខាត។ ផ្លូវទាំងនោះសុទ្ធតែ បានរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនលើកច្រើនសារមកហើយ។

ពេលនេះ រដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុសសំបុកមាន់ ផ្លូវដែលអាចធ្វើបាន។ ផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកា។

សូមជម្រាបថាផ្លូវមួយចំនួនខេត្ត ចង់ធ្វើថ្មីក៏ មិនអាចធ្វើកើតដែរដោយយើងទាក់នឹងគម្រោង ADB ធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ទាំងខាងកើតស្ទឹង និងខាងលិចស្ទឹង ដូច្ន្នេះយើងត្រូវរង់ចាំមួយរយៈ កុំអោយពិបាកធ្វើពីរដង តែខេត្តនឹងលុបសំបុកមាន់ បណ្តោះអាសន្នសិន។

សូមបងប្អូនយោគយល់ និងអធ្យាស្រ័យ ។

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close