រណ្ដៅដីជ្រៅៗ ជាច្រើនកន្លែង ក្នុងស្រុកកណ្ដាលស្ទឹង សង្ស័យជាប់ពាក់ព័ន្ធជាមួយ ចៅហ្វាយស្រុក ទើប…? 

កណ្តាល៖ តាមប្រភពព័ត៌មានពីភ្នាក់ងារព័ត៌មាន និងប្រជាពលរដ្ឋល្អ បានឲ្យបណ្ដាញព័ត៌មាន យើង ដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះថា មានរណ្តៅដីខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល សង្ស័យមាន ការជាប់ពាក់ព័ន្ធជាមួយលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង និងមានអ្នកពាក់ព័ន្ធផ្សេងទៀតជាច្រើន។

តាមប្រភពព័ត៌មាន ដដែលបានឲ្យដឹងទៀតថា នៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង គឺមានរណ្តៅដី ជាច្រើនកន្លែង ត្រូវបានគេជីកយកអាចម៍ដីលក់យ៉ាងជ្រៅ ស្ទើរដល់ក្បាលប្រេត ដែលសកម្មភាពនេះគឺគេសង្ស័យថា សុទ្ធតែរណ្ដៅដី ដែលខុសច្បាប់ ហើយមានការឃុបឃិតគ្នារវាងម្ចាស់រណ្ដៅ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសគឺមិនអាចរួចផុតពីកណ្ដាប់ដៃលោកអភិបាលស្រុកឡើយ។

តាមប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា ករណីរណ្តៅដី ភាគច្រើនអត់ច្បាប់ត្រឹមត្រូវទេ ជួនកាលអាជ្ញាប័ណ្ណត្រឹមខេត្ត ប៉ុន្តែជាក់ស្តែងគេជីកដល់ក្បាលប្រេត ដែលនេះហើយគឺខុសច្បាប់ ប៉ុន្តែបើមិនមានការពាក់ព័ន្ធគ្នាជាមួយ មន្ត្រីជំនាញទាំងនោះទេ គឺគ្មានម្ចាស់រណ្ដៅណាមួយអាចហើរផុតឡើយ។ និយាយរួម គេត្រូវរ៉ូវគ្នាជាចង្កោមតែម្ដង។

បើយោងតាមការបែកធ្លាយពីម្ចាស់រណ្ដៅដីខុសច្បាប់នោះបានឲ្យដឹងដែរថា ដីគាត់មានទំហំធំណាស់ ហើយគាត់សុំច្បាប់ ទៅក្រសួងរ៉ែចំនួន០២ឆ្នាំហើយ នៅមិនទាន់បានអាជ្ញាប័ណ្ណទេ ហើយគាត់ក៏បានជីកយកអាចម៍លក់ រាប់ខែ មកហើយ ដោយយកលុយទៅជួយអ្នកនេះ ជួយអ្នកនោះ រាប់ពាន់ដុល្លារ ជាថ្នូរនឹងការ គេមិនរករឿង។

ជុំវិញការលើកឡើងខាងលើក អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ ស្ថាបន និង សាម៉ីភាគី ពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close