កំពង់ចាម នៅមាន ល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀតណាម)?

កំពង់ចាម៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៤.៤០នាទី កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀតណាម) នៅចំណុចភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close