លោក ហ៊ត គឹមនី ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅ) រហូតដល់តំបន់ច្រាំងបាក់!
ភ្នំពេញ៖ នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់(ស្ពានច្បារអំពៅ)រហូតដល់តំបន់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ និងតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានណែនាំដល់បងប្អូនអាជីវករអោយបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏ ។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។