ភ្នំពេញ៖ ស័ក្តិរ៉ា-Sakkara Pub កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។
ហាងនេះមានទីតាំងនៅផ្ទះលេខ#50 ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ក្នុងទីប្រជុំជនដែលងាយស្រួលស្វែងរក។ តាមរយៈការបើកសាកល្បងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស័ក្តិរ៉ា-Sakkara Pub បានទាក់ទាញយុវវ័យជាច្រើនចូលមកពិសារអាហារនិងជួបជុំគ្នា ក្រោមបរិយាកាសរីករាយ ពន្លឺស្រទន់បណ្ដែតខ្លួនតាមតន្ត្រីដែលកំពុងលេងលើឆាកយ៉ាងរណ្ដំផងដែរ។
ក្រៅពីជួបជុំគ្នារូបគំនូរនៅតាមជញ្ជាំងក៏បានរំលេចពីភាពរីករាយ និងយុវវ័យផងដែរ ដែលអ្នកខ្លះបានថតរូបជាមួយគំនូរបែបសិល្បៈដែលបានគូរទាំងនេះ។
ចង់មានទីតាំងថតរូបស្អាតៗ ម្ហូបអាហារមានផាសុកភាព តម្លៃសមរម្យ និងការជួបជុំជាមួយមិត្តភក្តិ មិត្តរួមការងារ គ្រួសារ និងដៃគូនៅថ្ងៃចុងសប្ដាហ៍ កុំភ្លេចមកទទួលសេវាកម្មពី ស័ក្ដិការ៉ា-Sakkara Pub លោកអ្នកអាចធ្វើការខលដើម្បីកក់តុមុន តាមរយៈទូរស័ព្ទលេខ ០១៧ ៨៣៨ ៨៨៩។
ក្នុងរយៈពេលនេះការបើកលក់សាកល្បងនេះ ស័ក្តិការ៉ា-Sakkara Pub នឹងបញ្ចុះតម្លៃចំនួន ២០%រាល់មុខម្ហូបទាំងអស់ផងដែរ៕