ព្រហើនមែន! នៅបន្តបើក ណេត ខុសច្បាប់ ទៀត?

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣០ កញ្ញា ២០២២ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ សហការណ៍ជាមួយកម្លាំងអាវុធហត្ថខណ្ឌ ចុះបង្ក្រាបទីតាំង ស្កាយ ណេត អុីនធើណេត ខុសច្បាប់ ដែលស្ថិតក្នុងភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ ។

ក្នុងនោះឃាត់ខ្លួន​មនុស្ស​ ៧នាក់​ ស្រី១នាក់ និង​ ដកហូត​ កុំព្យូទ័រ​៣៨ គ្រឿង​

១.ឈ្មោះ​ CHEG LI HUA ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន(អ្នក​លេង)
២.ឈ្មោះ​ HE SHUANG​ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​ជនជាតិ​ចិន(អ្នក​លេង)
៣.ឈ្មោះ​DONG XIAO ភេទ​ប្រុស​អាយុ​២៨ឆ្នាំ​ជនជាតិ​ចិន(អ្នក​លេង)
៤.ឈ្មោះ​ DENG ZONG MING ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​ជនជាតិ​ចិន(អ្នកលេង)
៥.ឈ្មោះ​LI YONG ភេទ​ប្រុស​អាយុ​៣៨ឆ្នាំ​ជនជាតិ​ ចិន(អ្នក​លេង)
៦.ឈ្មោះ​ សុខ​ ភត្រា​ ភេទ​ប្រុស​អាយុ​២៩ឆ្នំា​ ជនជាតិ​ខ្មែរ​ (មេការ)
៧.​ឈ្មោះ​ ផន​ ស្រី​ភួង​ ភេទ​ស្រី​អាយុ​២០ឆ្នំា​ ជនជាតិ​ខ្មែរ​ (បុគ្គលិក​)

បច្ចុប្បន្ន​ មនុស្ស​ ទាំង​៧​នាក់ បញ្ជូន​ មក​ ការិយាល័យ​ ព្រហ្ម​ទណ្ឌ​ កងរាជ​អាវុធហត្ថ​ រាជធានី​ភ្នំពេញ​ ចំណែក​ កុំព្យូទ័រ​៣៨រឿង​ រក្សា​ទុក​នៅ​ សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

អត្ថបទដែលជាប់ទាក់ទង
Open

Close