លោក​ ណាំ​ សុវណ្ណ ឲ្យ ​លោក​ សរ​ សាមេឃ​​ ចូល​ខ្លួន​មកដោះ​ស្រាយ​រឿង​ជំពាក់​លុយ​ថ្លៃ​សម្ភារៈ​សំណង់​ជិត​ ១​ ម៉ឺន​ដុល្លារ ​ជា​បន្ទាន់

​ភ្នំពេញ​៖​  តាម​ការ​បញ្ជាក់​ពី​លោក​ ណាំ​ សុវណ្ណ​ ដែល​ជាអ្នក​រក​ស៊ី​ម្នាក់​ផ្នែក​លក់​គ្រឿង​សំណង់​ បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០​ កញ្ញា​​​​ ឆ្នាំ​២០២២នេះ​ថា​ កាល​ពីអំឡុង​ចុង​ឆ្នាំ​២០២១​ ដេីម​ឆ្នាំ​២០២២​ លោក​ សរ​សាមេឃ​ ដែរ​ជា​ម្ចាស់​ក្រុមហ៊ុន​ ផាមអេស ខនស្រ្តាក់សិន ឯ.ក​ បានបញ្ជាទិញ​ គ្រឿង​សំណង់​ពី​ខាង​លោក​ដែរ​មាន​ដូចជា​ ថ្ម​ ខ្សាច់​ ឥដ្ឋ​ ស៊ី​ម៉ង៍​ ថ្នាំ​ពណ៌​ និង​ប្រូ​ស៊ី​ម៉ង៍​ជា​ដេីម​ ដែរសរុបតម្លៃប្រមាណជាជិត​១​ម៉ឺន​ ដុល្លារដោយ​រួម​ទាំង​បាន​និយាយ​គ្នា​ថា​ ចំពោះ​ថ្លៃ​សម្ភារៈ​ទាំង​នេះ​នឹង​ទូទាត់​ឲ្យ​អស់​ត្រឹម​រយៈពេល​តែ​ ៣០​ ទៅ​៣៥​ ថ្ងៃ​តែ​ប៉ុណ្ណោះ​ មិន​អាច​ឲ្យ​លេីស​ពី​នោះ​បាន​ទេ​។  

ប៉ុន្ដែ​ផ្ទុយទៅ​វិញ​ លោក​ ស​សាមេឃ​ ដែរ​ជា​ម្ចាស់​ក្រុមហ៊ុន​ ផាមអេស ខនស្រ្តាក់សិន ឯ.ក​រូប​នេះ​មិន​បាន​គោរព​តាម​ការ​សន្យា​គ្នា​នោះ​ឡេីយ​ ដោយ​យល់​យោគ​ក្នុង​នាម​ជា​អ្នក​រក​ស៊ី​ដូច​គ្នា​ លោក​ ណាំ​ សុវណ្ណ​បាន​ អនុគ្រោះ​ពន្យារពេល​ម្ដង​ហើយ​ម្ដង​ទៀត​ តែ​ទោះជា​យ៉ាងណា​លោក​ ជា​ម្ចាស់​ក្រុមហ៊ុន​ ផាមអេស ខនស្រ្តាក់សិន ឯ.ក​រូប​នេះ​ នៅ​តែ​មិនព្រម​សងថ្លៃ​សម្ភារៈ​សំណង់​របស់​លោកទៀត​។  

លោក​ ណាំ​ សុវណ្ណ​ បន្ដថា​ ការ​ធ្វើ​បែប​នេះ​របស់​លោក​ ស​រ​សាមេឃ​ ដោយ​មិន​ទទួល​ខុស​ត្រូវ​  ហេីយ​និយាយ​ជារួម​​ពិបាក​តែ​ម្ដង​  ដោយ​ព្យាយាម​គេច​វេស​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​ជាដៃ​គូ​រក​ស៊ី​ជាមួយ​គ្នា​នោះ​ឡេីយ​។ 

លោក​ណាំ​ សុវណ្ណ​​ ថា​ដោយ​អស់​ជម្រើស​លោក​មាន​តែ​សំណូម​ពរ​ដល់​អ្នក​សារព័ត៌មាន​ ដេីម្បី​ជួយ​ផ្សព្វផ្សាយ​ដេីម្បី​ជូន​ជា​ដំណឹង​ដល់​លោក​  សរ​ សាមេឃ​ ដែរ​ជា​ម្ចាស់​ក្រុមហ៊ុន​ ផាមអេស ខនស្រ្តាក់សិន ឯ.ក​ ​ ឲ្យ​​ចូល​ខ្លួន​មកដោះ​ស្រាយ​គ្នា​ ដេីម្បី​ទូទាត់​សងនូវ​ទឹក​ប្រាក់​ដែលជំពាក់​ថ្លៃ​ សម្ភារៈ​សំណង់​​លោក​ឲ្យ​អស់​  បេីពុំ​ដូចច្នោះទេលោក​នឹងមាន​វិធានការ​តាម​ផ្លូវ​ច្បាប់​។ 

ជុំវិញ​ករណី​ខាងលើ​នេះ​ ដែរ​ អង្គភាព​សារព័ត៌មាន​យេីង​ ក៏​រង់​ចាំ​បក​ស្រាយ​បំភ្លឺ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ រៀង​រាល់​ម៉ោង​ធ្វើ​ការ​។

សូម​បញ្ជាក់​ថា​ ទឹក​ប្រាក់​ដែរ​លោក​ សរ​ សាមេឃ​​ ជំពាក់​លោក​ ណាំម​ សុវណ្ណ​​ ចំនួន​៥​ វិក្កយបត្រ​ ​ ដែរសរុបជា​ទឹក​ចំនួន​ 5737,5$ ដុល្លារ​សហរដ្ឋអាមេរិក​។

អត្ថបទដែលជាប់ទាក់ទង
Open

Close