រថយន្ត Lexus 570 បុកមនុស្សស្លាប់ នៅខេត្តត្បូងឃ្មុំ ពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគីរីពិតប្រាកដមែន តែ…!
អ្នកនាំពាក្យខេត្តមណ្ឌលគីរី លោក នាង វណ្ណៈ បានបញ្ជាក់ប្រាប់ អ្នកព័ត៌មាន តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះថា រថយន្តស៊េរីទំនើប Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AQ-2225 ដែលបានបុកគ្នាជាមួយនឹងម៉ូតូរឺម៉កកាលពីទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ ពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគីរី ពិតប្រាកដមែន ប៉ុន្តែកំឡុងពេលកើតហេតុនោះ លោកអភិបាល មិនបានរួមដំណើរជាមួយរថយន្តបង្កនោះទេ ព្រោះរថយន្តនោះ លោកឲ្យកូនចៅរបស់លោកយកទៅជួសជុល និងបើកយកមកទុកវិញ ហើយលោកអភិបាលខេត្តបានជិះរថយន្តសេរីទំនើបផ្សេងទៀតម៉ាក់ វ៉ុលវីហ្គេន ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992។