ភ្នំពេញ៖ បន្ទាប់ពីមានការជូនដំណឹងលើកទី១ និងទី២ រួចរាល់ រដ្ឋបាលខណ្ឌមានជ័យអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ រុះរើ ស្លាកយីហោ និងសំភារៈផ្សេងៗ ដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើមផ្លូវ នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងខណ្ឌមានជ័យ
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំ ខាល ចក្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២
ក្រោយពីមាន សេចក្តីជូនដំណឹងពីរដងរួចរាល់ រួមទាំងមានការចង្អុលបង្ហាញពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានប្រគល់ភារកិច្ចជូន លោក សេង គន្ធ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ សហការជាមួយនឹងសង្កាត់ រួមទាំងកម្លាំងបញ្ជាការឯកភាព ខណ្ឌ/សង្កាត់ ចុះអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ បាញ់គំនូសក្រហមតាមចិញ្ចើមផ្លូវ រុះរើផ្លាកយីហោ (ប៉ាណូ) ដែលរំលោភលើចិញ្ចើមផ្លូវ នូវតាមមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ។
សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហការនឹងចូលរួមរុះរើ ក៉ំរំលោភបំពានលើចិញ្ចើមផ្លូវយកទៅប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ រឺលក់ដូរតាមចិញ្ចើមផ្លូវ ៕