ឃាត់រថយន្ដបាន ២គ្រឿង និងបិទច្រកចូលទីតាំងរណ្ដៅដីបណ្ដោះអាសន្ន?

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចាត់តាំងអភិបាលរងខណ្ឌ មន្រ្តីរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់ព្រែកកំពឹស និងកម្លាំងសណ្ដាប់ធ្នាប់ សហការជាមួយក្រុមហ៊ុន មីហ្ស៊ុដាសានីថេសិន(ខេមបូឌោ)ឯ.ក ដាក់រថយន្តចំនួន ៤ គ្រឿង ចុះបាញ់លាងសម្អាតផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្ត្រភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ដែលមានដីធ្លាក់លើផ្លូវ បង្កឡើងដោយរថយន្តដឹកដីខ្សាច់ស្អុយចូលចាក់នៅរណ្ដៅដី ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលមានជាប់ព្រំប្រទល់និងខណ្ឌដង្កោ។

រដ្ឋបាលខណ្ឌដង្កោ បានចាត់វិធានការ ដោយមិនអនុញ្ញាតអោយរថយន្តដឹកដីឆ្លងកាត់តាមច្រកនេះបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close