មេបញ្ជាការ ផ្នែកសឹករងសំពៅលូន ដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

(បាត់ដំបង)៖  នៅថ្ងៃព្រហស្បតិ៍ ០៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការ ផ្នែកសឹករងសំពៅលូន បានដឹកនាំកម្លាំង ២០នាក់ សហការជាមួយអាជ្ញាធរដែនដី ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង បានចំនួន ០២ភូមិ គឺភូមិអូរ និង ភូមិពោធ៍ជ្រៃ ក្នុងភូមិសាស្រ្ត ឃុំសន្តិភាព សរុបចំនួន ៦៦នាក់ ស្រី ២៧នាក់ ក្នុងនោះក្មេង ១៩នាក់។
សូមបញ្ជាក់ថា ទឹកជន់ហូរឡើងខ្លាំងហួសពីការស្មាន តែទោះយ៉ាងណាលោកមេបញ្ជាការបានដឹកនាំកម្លាំងជួយសង្គ្រោះ ដោយដឹកជញ្ជូនពួកគាត់តាមទូកបានមកដល់ទីទួលសុវត្ថិភាពទាន់ពេលវេលាហើយក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

គួររបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់ដោយសារទឹកជំនន់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close