បណ្ដេញជនបរទេស ជាង៦០នាក់ ចេញពីកម្ពុជា!

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជណ និងអ្នកសារព័ត៍មានទាំងអស់មេត្តាជ្រាប់ថា នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ ស្រី២៥នាក់ ជនជាតិឥណ្ឌាចំនួន០១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្នាលិខិតស្នាក់នៅ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។

អាស្រ័យ ដូចបានជម្រាប់ជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៍មានទាំងអស់មេត្តាជ្រាប។

អត្ថបទដែលជាប់ទាក់ទង
Open

Close