កំពង់ឆ្នាំង ៖ លោក វន ស៊ីផា ត្រូវបាន រាជរដ្ឋាភិបាល សម្រេចប្រកាសផ្ទេរភារកិច្ច ពីអភិបាលស្រុកសាមគ្គីមានជ័យ មកជាអភិបាលស្រុកកំពង់ត្រឡាច ពិធីប្រកាសតែងតាំងអភិបាលស្រុកកំពង់ត្រឡាច ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃ ពុធ ៣ កើត ខែ អស្សុជ ឆ្នាំ ខាលត្រូវនឹងថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២ ។
ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។
យោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបាន ផ្ទេរភារកិច្ច លោកវន ស៊ីផាពីអភិបាលស្រុកសាមគ្គីមានជ័យ មក ជាអភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជំនួសលោក ឈឺម វុទ្ធា ត្រូវតែងតាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង ។ ដោយ ៖ យីឈៀន