ករណី ឃាតកម្ម សម្លាប់ដាក់ក្នុងឡានព្រូស យកទៅប្លុងចោល នៅខេត្តបាត់ដំបង មានការសង្ស័យច្រើន ឥឡូវសាច់ញាតិបកស្រាយហើយ!
យោងតាម គណនី ហ្វេសប៊ុក ឈ្មោះ Srey March បានសរសេរបង្ហោះ កាលពីថ្ងៃទី២៧ កញ្ញា ២០២២ ថា ៖ ក្នុងនាមខ្ញុំជាប្អូនស្រី ជនរងគ្រោះខ្ញុំសុំច្រានចោល នៃចម្លើយសារភាព របស់ជនដៃដល់ វាមិនមែនជាកាពិត ទេ ទំនាក់ទំនង រវាងឃាតករ និងជនរងគ្រោះត្រឹមតែជា អតិថិជន និងភ្នាក់ងាលក់ទេ វាប្លន់យកទ្រព្យជនរងគ្រោះ ខ្លាចជនរងគ្រោះប្ដឹងវា ព្រោះជនរងគ្រោះស្គាល់ផ្ទះវាស្គាល់ម៉ែឪវាច្បាស់ ចឹងហើយបានវាសំលាប់បំបិតមាត់ តែម្ដង អានរកនឹងវាចេះនិយាយ មួលបកាច់បងខ្ញុំនេះ ជារូបថតវា បានទៅមើលដីឡូត៍ដែលបងស្រីខ្ញុំលក់ ។
អាថោកទាបនឹងវានិយាយចង់យករួចទោសកំសង្ឃឹម អានរកអើយ ចឹងហើយក្នុងនាមខ្ញុំជាប្អូនស្រីជនរងគ្រោះ សូមសំណូមពរ ដល់អុំពូមីងបងប្អូន ដែលមិនបានដឹងរឿងច្បាស់ កុំចេះតែជេរថាឲ្យមនុស្សដែលបានស្លាប់ទៅហើយមិនអាចងើបមកតវ៉ារឺបកស្រាយអ្វីបានទេ ចង្កៀងផ្ទះណាភ្លឺផ្ទះនឹង កម្មពារមានពិតប្រយ័ត្នធ្លាក់លើដំបូលផ្ទះខ្លួនឯងវិញ ទើបដឹងថាឈឺប៉ុណ្ណា ពេលជួបរឿងបែបនឹង😭😭😭🙏🙏🙏